អធិប្បាយសុភាសិត «កកក៏បាយ មេម៉ាយក៏ស្រី»
សុភាសិតនេះពោលបន្ទន់ | គំនិតអ្នកចង់បានប្រពន្ធ | ឲ្យទន់ឲ្យទោរចិត្តគំនិត ។ |
ថាធម្មតាស្រីជាភរិយា | ទុកជាមេម៉ាយក៏ល្អពិត | បើជាក្រមុំអស់ពីចិត្ត |
គំនិតមិនបានក៏មិនស្រួល ។ | ||
ប្រុសៗកំលោះមានកម្លាំង | នៅតាំងក្នុងវ័យក្មេងស្រួលបួល | បើបានមេម៉ាយយ៉ាងទំនួល |
ក៏គួរទទួលជាភរិយា ។ | ||
ដូចអ្នកត្រូវការដោយភោជន | សម្រន់សេចក្ដីឃ្លានវេទនា | បើបានបាយកកក៏ល្អជា |
ព្រោះជាភោជនដូចគ្នាដែរ ៕ |