ខេត្តកំពង់ឆ្នាំង៖ គិតមកបច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លាជាសាលារៀនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជិត ២០០ខ្នង ស្មើជាង ១០០០បន្ទប់ ដែលសាងសង់ស្ទើរគ្រប់កន្លែង រហូតដល់ទីជនបទ។ វត្តមានសាលារៀនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងនេះ បានធ្វើឱ្យវិស័យអប់រំទូទាំងខេត្តកំពង់ឆ្នាំង និយាយដោយឡែក និងនិយាយជារួម បានកើនឡើងកម្រិតខ្ពស់ ព្រោះអត្រាបោះបង់សាលា បានកាត់បន្ថយ។
ពេជ្រ ពេជ្រ
55 Blog posts