Ronaldo ថា ចូលចិត្ត​​មើល​កីឡា​២​ប្រភេទនេះ​​​ជាង​​បាល់ទាត់

Ronaldo ថា ចូលចិត្ត​​មើល​កីឡា​២​ប្រភេទនេះ​​​ជាង​​បាល់ទាត់

អ៊ី​តា​លី ៖ Cristiano Ronaldo បាន​បង្ហើប​ឱ្យ​ដឹង​ថា គេ​ចូល​ចិត្ត​មើល​ការ​ប្រកួត​ប្រដាល់ ឬ UFC ជាង​មើល​ការ​ប្រកួត​បាល់ទាត់​។

 

Ronaldo គឺជា​កីឡាករ​ឆ្នើម​បំផុត​ម្នាក់​នៅ​លើ​ពិភពលោក ដោយ​បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន តាម​រយៈ​ការ​លេង​ឱ្យ​ក្លិប Manchester United, Real Madrid, Juventus និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

 

ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ គឺជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​បំផុត​របស់ Real Madrid ជាមួយ​និង​ការ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ទាំង​នៅ​ប្រទេស​អង់គ្លេស​, អេ​ស្ប៉ា​ញ អ៊ី​តា​លី និង​ប្រទេស​កំណើត​របស់​ខ្លួន ដោយ​ក្នុង​នោះ​រួម​មាន​ទាំង Euro, Champions League, Premier League, La Liga និង Serie A ផង​ដែរ​។

 

ថ្លែង​នៅ​ក្នុង​វី​ដេ​អូ​ឯកសារ​មួយ​របស់​គេហទំព័រ DAZN ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​«​ការ​លេង​បាល់ទាត់​គឺជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ ប៉ុន្តែ​នៅ​ពេល​មើល​ទូរទស្សន៍​ខ្ញុំ​ចូល​ចិត្ត​មើល​កីឡា​ផ្សេង​ជាង​បាល់ទាត់​។ រវាង​ការ​មើល​បាល់ទាត់ និង ប្រដាល់ ឬ UFC ខ្ញុំ​នឹង​ជ្រើសរើស​យក​ប្រដាល់ ឬ UFC»៕ (​ដកស្រង់​ចេញពី Goal.com)

 

Comments