រឿង ក្រដាសប្រាក់២០ដុល្លារ

រឿង ក្រដាសប្រាក់២០ដុល្លារ

មានគ្រួសារមួយ មានតែ​ឪពុកនិងកូនប្រុសអាយុ៥ឆ្នាំម្នាក់។ រៀងរាល់ថ្ងៃ ព្រោះដើម្បីក្រពះនិងចិញ្ចឹមកូនប្រុសខ្លួន គាត់ត្រូវធ្វើការរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះ ពេលមកដល់ផ្ទះម្តងៗ គាត់មានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់។ ថ្ងៃមួយគាត់ឃើញកូនប្រុសអាយុ៥ឆ្នាំរបស់គាត់ កំពុងអង្គុយរង់ចាំគាត់នៅមាត់ទ្វារ។

«ប៉ាប៉ា កូនសុំសួរប៉ាមួយសំនួរបានទេ?»

«កូនចង់សួរសំនួរអ្វី?»បុរសនេះតប

«ប៉ាប៉ា តើប៉ារកលុយបានប៉ុន្មានក្នុងមួយថ្ងៃ?»

«វាមិនមែនជាការងាររបស់កូនទេ! ហើយចុះហេតុអ្វីបានជាកូនសួរប៉ាបែបនេះទៅវិញ?» បុរសឆ្លើយដោយខឹងសម្បារ

«ខ្ញុំគ្រាន់តែចង់ដឹងប៉ុណ្ណោះ! ប៉ាប្រាប់ខ្ញុំមក តើប៉ារកលុយបានប៉ុន្មានក្នុងមួយថ្ងៃ ?»ក្មេងប្រុសអង្វរ

«អ៊ីចឹងបានន័យថាកូនត្រូវតែដឹងឬ? គឺប៉ារកបាន២០ដុល្លារក្នុងមួយថ្ងៃ»

«អូ៎!»ក្មេងប្រុសបានសម្លឹងមើលមុខរបស់ឪពុកគេរួចនិយាយប៉ាប៉ាអាចឱ្យខ្ញុំ១០ដុល្លារបានទេ?»

បុរសនេះមានការរំជួលចិត្តជាខ្លាំង «ប្រសិនបើមូលហេតុតែមួយគត់ដែលកូនសួរប៉ាដើម្បីខ្ចីលុយប៉ាទៅទិញប្រដាប់លេង រឺទិញរបស់ដែលមិនបានការ ដូចនេះកូនត្រូវប្រញាប់ទៅគេងក្នុងបន្ទប់ជាបន្ទាន់! ហេតុអ្វីបានជាកូនឯងមិនចេះគិតសោះ ទម្រាំប៉ារកលុយបាន២០ដុល្លារគឺប៉ាធ្វើការដោយលំបាកខ្លាំងណាស់» ។


Braka Tum

590 Blog posts

Comments
Mohammad Sajed Siddiquie 12 w

https://oaxpays.xyz/874146978836632/

 
 
Mohammad Sajed Siddiquie 12 w

https://oaxpays.xyz/874146978836632/

 
 
Mohammad Sajed Siddiquie 12 w

https://oaxpays.xyz/874146978836632/