Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំ

Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំ

Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំ បុរសជនជាតិឆេក វ័យ៣៨ឆ្នាំ បានលេងក្នុងប្រកួតយុវជន អាយុក្រោយ ២៣ឆ្នាំ ក្នុងប្រកួតទល់នឹងក្លឹប Tottenham Hotspur។ ការប្រកួតនេះបានបញ្ចប់ដោយ Chelsea បានឈ្នះក្នុងលទ្ធផល ៣ ទល់ ២។លោក Cech បានបង្ហាញចំណាប់អារម្មណ៍ ក្នុងបណ្ដាញ Instagram របស់ខ្លួនថា លោកនៅប្លែកក្នុងខ្លួននៅឡើយក្នុង ២០នាទីដំបូង ខណៈ “ប្រព័ន្ធប្រកួត” របស់លោកនៅតែមិនស៊ាំ ប៉ុន្តែលុះលេងកាន់តែយូរទៅ លោកមានភាពសប្បាយចិត្តវិញ ដែលបានត្រលប់មកវិញ។

Cech បានចូលនិវត្តន៍ពីពិភពបាល់ទាត់ កាលពីខែឧសភា ឆ្នាំ២០១៩។ ក្រោយសម្រាកអស់ជាង ១ឆ្នាំ លោកក៏ត្រូវបាន Chelsea តែងតាំងជាទីប្រឹក្សាក្លឹប ទទួលបន្ទុកខាងបច្ចេកទេស៕ ប្រភព៖ sabay


Braka Tum

590 Blog posts

Comments