Klopp ថា បាល់​របស់ Son ទាត់​ចូល​គឺ Offside ទេ

Klopp ថា បាល់​របស់ Son ទាត់​ចូល​គឺ Offside ទេ

អ្នក​ចាត់​ការ​របស់​ Liverpool លោក Jurgen Kloop យល់​ឃើញ​ថា គ្រាប់​បាល់​របស់ Son Heung-min ​ទាត់​ចូល​តាម​ស្មើ​ក្រុម​របស់​លោក​គឺ​ជា​បាល់ Offside។

ត្បិត​តែ​ Spurs អាច​រក​គ្រាប់​តាម​ស្មើ បន្ទាប់​ពី​គ្រាប់​បាល់​បើក​ឆាក​របស់​ Moham Salah ប៉ុន្តែ​ហង្សក្រហម​នៅ​តែ​អាច​​ទទួល​បាន​៣​ពិន្ទុ​ពី​ជ័យជម្នះ ២-១ ដោយ​ការ​ទាត់​ចូល​​ចុង​​ម៉ោង​របស់ Roberto Firmino។ ការ​ឈ្នះ​នេះ Liverpool បាន​ហក់​ឡើង​កំពូល​តារាង Premier League​លើ Spurs វិញ។

សម្រាប់​គ្រាប់​បាល់​របស់ Son ក៏​មាន​ការ​ពិនិត្យ VAR​ ផង​ដែរ ខណៈ​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​បាល់​នេះ​ចូល។ ត្បិត​តែ​មាន​ការ​សម្រេច​ពី​អាជ្ញាកណ្ដាល ប៉ុន្តែ​លោក Klopp នៅ​តែ​គិត​ថា​បាល់​នោះ Offside។

“សម្រាប់​ខ្ញុំ គ្រាប់​បាល់​នោះ Offside។ ពួក​គេ​បាន​ពិនិត្យ​វា​២០​ដង ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ វា​គឺ Offside។ គ្មាន​នរណា​បន្ទោស​ទេ វិធី​​ល្អ​បំផុត​​ដើម្បី​ការ​ Spurs គឺ​ត្រូវ​រក្សា​បាល់​ឲ្យ​បាន​ច្រើន​គ្រប់​ពេល”។ សម្ដី​របស់ Klopp ក្រោយ​ការ​ប្រកួត។ រយៈពេល​៩០​នាទី Liverpool បាន​គ្របគ្រង​បាល់​៧៦​% និង​មាន​ឱកាស​ទាត់​ចំ​ទី​១៧​ជើង៕


FAN MOBIL_LEGENDs

259 Blog posts

Comments