មិនចាំបាច់ទៅរកគ្រូស្នេហ៍ឯណាឆ្ងាយនាំពិបាកទេ មន្តស្នេហ៍ ភាពស្រស់ស្អាត ភាពទាក់ទាញទាំងឡាយ កើតចេញពីខ្លួនអ្នកហ្នឹងហើយ។ របស់អស់ទាំងនោះទៀតសោត អាចយកមកបាន មិនមែនអាស្រ័យលើរូបសម្រស់ខាងក្រៅជាចម្បងឡើយ ប៉ុន្តែត្រូវដឹងគន្លឹះសំខាន់ៗ ហើយព្យាយាមធ្វើជាប្រចាំផង ទើបមានប្រសិទ្ធភាព។
រៀបចំខ្លួនឲ្យមានរបៀបរៀបរយសក់៖ ជ្រើសរើសម៉ូដសក់ដែលស័ក្តិសមនឹងទម្រង់របស់អ្នក កុំឃើញគេកាត់ស្អាតទៅធ្វើតាមនោះ ត្រូវដឹងថាស្ទីលណាសមនឹងខ្លួនឯង ទើបមើលទៅមិនឆ្គង។
មុខ៖ រៀនតុបតែងខ្លះ ទោះមិនចូលចិត្តការផាត់មុខក្រាស់ៗ ក៏គួរសាកផាត់បែបធម្មជាតិដែរ ដើម្បីបង្កើនទំនុកចិត្តទ្វេដង។
ដងខ្លួន៖ ស្លៀកសម្លៀកបំពាក់ឲ្យបានសមសួន តាមកាលៈទេសៈ ជៀសវាងមើលទៅភ្លាវខុសគេ។
ស្បែក៖ ថែក្សាឲ្យមានសភាពទន់ស្អាត មានអនាម័យ ហើយកុំភ្លេចលាបឡេការពារកម្តៅថ្ងៃផង ដើម្បីជួយឲ្យស្បែកភ្លឺថ្លា មិនស្រអាប់និងមានសុខភាពល្អ។
ក្រចក៖ មិនគួរទុកវែងពេកទេ ឧស្សាហ៍តម្រឹមឲ្យស្អាតផង ដើម្បីអនាម័យ មិនឲ្យមេរោគមកទុំជាប់ក្នុងក្រចក។ស្អាតពីខាងក្នុងចេញមកក្រៅ
ការពារកុំគេដៀលថាស្អាតតែរូបខាងក្រៅ ដូច្នេះត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឲ្យរាងកាយរឹងមាំ មិនងាយឈឺ។ ញ៉ាំអាហារដែលផ្តល់ប្រយោជន៍ចំពោះរាងកាយ គេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណទើបទទួលបានទាំងសុខភាពនិងសម្រស់ស្រស់ស្អាតចេញពីខាងក្នុង។