ក្រុម Liverpool នឹងត្រូវតតាំងជាមួយក្រុមមាន់ខ្នាយមាស Spurs សម្រាប់ការប្រកួតពានរង្វនា់ English Premier League នៅរាត្រីនេះ។
វានឹងក្លាយជាជំនួបកាត់ក្ដីយកលេខ១កំពូលតារាង ព្រោះថាក្រុមទាំងពីរនេះមានពិន្ទុស្មើគ្នា និងចំណាត់ថ្នាក់គិតលើគ្រាប់បាល់ចំណេញប៉ុណ្ណោះ។ មុនការប្រកួតចាប់ផ្ដើម លោក Klopp បាននិយាយសរសើរទម្រង់លេងរបស់ក្រុមដៃគូខ្លាំងមែនទែន។ លោកបានអះអាងថា លោក Jose បានផ្លាស់ប្ដូរ Spurs ទៅជាក្រុមមួយដែលជាម៉ាស៊ីនកំណត់លទ្ធផលការប្រកួតបានមុនទៅហើយ។
យ៉ាងណាមិញ បើទោះជា Spurs រដូវកាលនេះល្អយ៉ាងណាក៏ដោយ ក៏លោក Klopp នៅជឿជាក់ថាក្រុមរបស់លោកនឹងយកលទ្ធផលល្អបាននៅរាត្រីនេះដែរ។ ៣ពិន្ទុ គឺជាអ្វីដែលក្រុមហង្សក្រហមទាមទារជាចាំបាច់ដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League ឡើងវិញ៕
Bren Liheang 10 w
😍😍😍