​កប់​! ថាយហ្គឺរ យក​បាន​​កីឡាករ​ធ្លាប់​​លេង​​លីគ​ទី​២ ​នៃ​​ប្រទេស​​ដ៏​ខ្លាំង​នៅ​អាស៊ី​

​កប់​! ថាយហ្គឺរ យក​បាន​​កីឡាករ​ធ្លាប់​​លេង​​លីគ​ទី​២ ​នៃ​​ប្រទេស​​ដ៏​ខ្លាំង​នៅ​អាស៊ី​

ក្លឹប​​បាល់ទាត់​ អង្គរថាយហ្គឺរ ​បាន​ប្រកាស​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មី​ៗ​​នេះ ​ពី​ការ​ចុះ​កុង​ត្រា​យក​កីឡាករ Kosuke Yamazaki Uchida ​ដែល​ធ្លាប់​លេង​នៅ​លីគ​ទី​២ របស់​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ខ្លាំង​មួយ​នៅ​អាស៊ី។ ​​

 
 

កីឡាករ​សញ្ជាតិ​ជប៉ុន​ខាង​លើ​ធ្លាប់​មាន​បទ​ពិសោធ​លេង​បាល់​ទាត់​ដ៏​ជោគជាំ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ រូបគេ​បាន​ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម​នៅ​លីគ​លំដាប់​ទី២ ប្រទេសជប៉ុនគឺ Oita Trinita និង FC Ryukyu ពីឆ្នាំ ២០១០ ដល់ ២០១២ ក្រោយមកទៀត បានទៅលេងនៅបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ និងចុងក្រោយបានផ្លាស់ពីក្រុមនៅលីគកំពូលឥណ្ឌូណេស៊ី Barito Putera មក​អង្គរ​ថាយហ្គឺរ។

​គ្រប់​កីឡាករ​របស់​ អង្គរ​ថាយហ្គឺរ​​ សង្ឃឹម​យ៉ាង​មុតមាំ​ថា​កីឡាករ Kosuke Yamazaki នឹងរួម​ចំណែក​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​ប្រកួត​រដូវ​កាល​ក្រោយ​​​​នៃ​លីគ​កំពូល​កម្ពុជា​របស់​ពួកគេ​ ៕


FAN MOBIL_LEGENDs

259 Blog posts

Comments