ជិត​ដាច់​ឆ្នាំ​! Ostovich បង្ហាញ​ប្រតិទិន​ឆ្នាំ​ថ្មី​​មិនធម្មតា​

ជិត​ដាច់​ឆ្នាំ​! Ostovich បង្ហាញ​ប្រតិទិន​ឆ្នាំ​ថ្មី​​មិនធម្មតា​

សហរដ្ឋអាមេរិក ៖ អតីត​កីឡាការិនី​គុន​ចម្រុះ UFC នាង Rachael Ostovich បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជ្រួលច្របល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​បង្ហាញ​ប្រតិទិន​ឆ្នាំ ២០២១ ដែល​រាល់​សន្លឹក​ទាំងអស់​ពោរពេញ​ទៅ​ដោយ​រូបភាព​សិច​ស៊ី​របស់​នាង​។

កីឡាការិនី​គុន​ចម្រុះ​មាន​ដើម​កំណើត​នៅ​កោះ​ហា​វ៉ៃ​រូប​នេះ ត្រូវ​បាន​បញ្ចប់​កុងត្រា​ជាមួយ​ស្ថាប័ន UFC របស់​លោក Dana White កាលពីដើម​ខែធ្នូ​កន្លង​ទៅ​។ នាង​បាន​ចាញ់​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​កីឡាការិនី​រួម​សញ្ជាតិ Gina Mazany កាលពី​ថ្ងៃ​ទី ២៨ វិច្ឆិកា កន្លង​ទៅ ដែល​បាន​ធ្វើ​ឱ្យ​នាងរង​ការ​ប៉ះទង្គិច​ថ្លើម​ធ្ងន់ធ្ងរ​។ ហើយ​ជំនួប​នោះ ក៏​ជា​ការ​ត្រលប់​ឡើង​សង្វៀន​ម្តងទៀត​របស់​នាង ក្រោយ​ពី​ត្រូវ​រង​ការ​ពិន័យ​រយៈពេល​៨​ខែ ដោយសារ​តែ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​។

 

បើ​ទោះបីជា​ដើរ​ចេញពី​ស្ថាប័ន UFC ក៏​ពិតមែន ប៉ុន្តែ Ostovich បាន​បង្ហាញ​ថា នាង​នៅ​តែ​មាន​ជម្រើស​ក្នុង​ការ​រក​ប្រាក់​ចំណូល​បានជា​ច្រើន​ពី​ការ​ថត​ផ្សាយពាណិជ្ជកម្ម​ផ្សេង​ៗ ជាក់ស្តែង​ការ​ចេញផ្សាយ​ប្រតិទិន​ឆ្នាំ ២០២១ ថ្មី​របស់​នាង ដែល​មាន​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​ឈុត​៕ (​ដកស្រង់​ចេញពី The Sun)

 

ការ​ប្រកួត​ចុង​ក្រោយ​របស់ Rachael Ostovich ទល់​នឹង​កីឡាការិនី Gina Mazany

Comments