បឺត​ សង្ឃឹម​ សម្រេច​ក្ដី​បំណង​សងសឹក​ វ៉ាន់​ វឿន​ ក្នុង​កម្មវិធី​ធំ​វិញ​ហើយ​

បឺត​ សង្ឃឹម​ សម្រេច​ក្ដី​បំណង​សងសឹក​ វ៉ាន់​ វឿន​ ក្នុង​កម្មវិធី​ធំ​វិញ​ហើយ​

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ បឺត​ សង្ឃឹម​ សម្រេច​បំណង​សងសឹក​លើ​ វ៉ាន់​ វឿន​ ក្នុង​កម្មវិធី​ធំៗ​ដូច​ជា​ខ្សែក្រវាត់​វិញ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ បន្ទាប់​ពី​ទម្លាក់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី១​ ខ្សែក្រវាត់ស្រាបៀកម្ពុជា​ នៅ​សង្វៀន​ CNC ។​

រូបភាពផ្ដល់ជូន

បឺត​ សង្ឃឹម​ ធ្លាប់​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​ការ​សោកស្ដាយ​បំផុត​ដែល​ភ្លាត់​ចាញ់​ពិន្ទុ​កីឡាករ​ វ៉ាន់​ វឿន​ ក្នុង​កម្មវិធី​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ អំឡុង​ខែ​មិថុនា​ អម​ដោយ​ទឹក​ប្រាក់​ ៥០០០​ដុល្លារ​នៅ​ពេល​នោះ។​ ក្មួយ​ប្រុស​របស់​ បឺត​ ខាំ​ រូប​នេះ​និយាយ​ថា​ ខ្លួន​ពិត​ជា​ចង់​ជួប​ វ៉ាន់​ វឿន​ នៅ​វគ្គ​សំខាន់​ណា​មួយ​ណាស់​ ជា​ពិសេស​ដូច​ជា​កម្មវិធី​ខ្សែក្រវាត់​មុនៗ​ជា​ដើម។​

រូបភាពផ្ដល់ជូន

ឥលូវ​នេះ​កីឡាករ​ បឺត សង្ឃឹម​ បាន​សម្រេច​បំណង​សងសឹក​វិញ​ហើយ​ ដោយ​ទម្លាក់​ វ៉ាន់​ វឿន​ កាល​ពី​ថ្ងៃ​សៅរ៍​គ្រង​ជើងឯក​ក្រុម​ទី១ បាន​ពាន​រង្វាន់១ អម​ដោយ​ប្រាក់​១០លានរៀល និង​បន្ត​ដំណើរ​ឡើង​ឈរ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ​វ៉ៃយក​ខ្សែក្រវាត់​ ស្រាបៀ​កម្ពុជា​ ទម្ងន់​៥៧​គីឡូក្រាមតែ​ម្ដង។​

រំលឹក​ដែរ​ថា​ ៤ប្រកួត​ចុង​ក្រោយ​របស់​ វ៉ាន់​ វឿន​ មិន​ដែល​ឈ្នះ​ បឺត​ សង្ឃឹម​ នោះ​ទេ​រាប់​ទាំង​ការ​ចាញ់​ពី​ថ្ងៃ​សៅរ៍​ ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ នៅ​សង្វៀន​ CNC​ ក្នុង​កម្មវិធីខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ ថ្មីៗ​នេះ៕​


FAN MOBIL_LEGENDs

259 Blog posts

Comments