១ .ជីវប្រវត្តិ ព្រះបាទ ធម្មរាជា

នៅឆ្នាំ១៤៨៥ ស្តេចសៀមដែលសោយរាជ្យនៅរាជធានីអយុធ្យាបាន...

នៅឆ្នាំ១៤៨៥ ស្តេចសៀមដែលសោយរាជ្យនៅរាជធានីអយុធ្យាបានយល់ព្រមតាមសំណូមពររបស់ព្រះបាទធម្មរាជាហើយមានបញ្ជាឱ្យលើកទ័ពចូលប្រទេសខ្មែរ។ ដោយយល់ឃើញថាប្រជារាស្រ្តបាននឿយណាយនឹងសង្គ្រាមខ្លាំងពេកហើយ ព្រះបាទស្រីរាជាក៏បានចូលមកផ្សះផ្សារបញ្ចប់សង្គ្រាម។ ចំណែកឯខាងព្រះបាទស្រីសុរិយោទ័យវីញ ដោយពួកទាហានពុំចង់ច្បាំងតទៅទៀតព្រះអង្គក៏បង្ខំចិត្តចូលរួមចូលក្នុងការបញ្ចប់សង្រ្គម។ ជាដំណោះស្រាយស្តេចសៀមបានចាប់យកព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យទៅរាជធានីអយុធ្យា និងទុកនាយគង់ឱ្យនៅថែរក្សាចតុមុខ។ គ្រានោះ ព្រះបាទធម្មរាជាដែលទៅឈរនៅនគរវត្ត បានថយទៅនៅបាភ្នំ ដើម្បីកទ័ពវាយដណ្តើមយកចតុមុខមកវិញ ហើយសោយរាជ្យ ដែលមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះធម្មរាជាមហាចក្រពត្រាធិរាជ។ ព្រះបាទធម្មរាជាបានអភិសេកឡើងសោយរាជ្យសម្បត្តិនៅឆ្នាំ១៤៨៦ ហើយប្រទេសខ្មែរក៏បានសុខសាន្តរហូតមករហូតដល់ឆ្នាំ១៥០៤ព្រះអង្គក៏បានសោយទីវង្គត។ ព្រះអ្គមានបុត្រ២ព្រះអង្គគឺព្រះបាទស្រីសុគន្ធបទ បុត្ររបស់នាងបាន និងពញាចន្ទរាជា បុត្រអ្នកម្នាងទេពបុប្ជា ។


Choeurn Sopanha

104 Blog posts

Comments