ក្លាយជាអ្នកមាន៖ ប្តូរគំនិតពីប្រាក់ខែនិយមទៅជានិយមតម្លៃខ្លួនវិញ!

ក្លាយជាអ្នកមាន៖ ប្តូរគំនិតពីប្រាក់ខែនិយមទៅជានិយមតម្លៃខ្លួនវិញ!

មានអារម្មណ៍ថាខ្លួនឯងខំធ្វើការដូចក្របីទាំងយប់ទាំងថ្ងៃ តែចុងខែមិនដែលសល់លុយនឹងគេសោះត្រូវហ្អេ៎? ខំប្រឹងតាមដានចំណាយចំណូល ហើយរៀបផែនការចំណាយប្រចាំខែទៀត តែធ្វើបានតែប៉ុន្មានអាទិត្យក៏ចេះតែឈប់មិនដឹងមូលហេតុអី។ 

ហើយមួយថ្ងៃៗ អ្នកចេះតែដេកគងថ្ងាសគិតថា ប្រសិនបើអាចដូរការងារ ទៅរកកន្លែងណាបានប្រាក់ខែខ្ពស់ជាងនេះប្រហែលជាឈប់ក្រអញ្ចឹងទៀតហើយ។ ឬក៏បើសំណាងដល់ អ្នកអាចនឹងប្រទះឃើញគំរោងណាមួយដែលធ្វើចប់ម្តង ដេកស៊ីបានពីរបីខែក៏ល្អ ឬក៏ដេកចាំប៉ាម៉ាក់ចែកទ្រព្យឲ្យក៏ម៉្យាង…

តែជឿអត់ បើស្មេរប្រាប់ថា គ្រាន់តែយើងដូរគំនិតបន្តិច យើងអាចក្លាយជាអ្នកមានបាន? 

មនុស្សពីរប្រភេទ តើអ្នកនិយមអ្វី? 

បើយោងតាម សៀវភៅណែនាំសំរាប់ការវិនិយោគទុក (The Boglehead’s Guide to Investing) នៅលើលោកនេះមានមនុស្សពីរប្រភេទគឺ អ្នកដែលនិយមចំណូល (paycheck mentality) និង អ្នកនិយមតំលៃខ្លួនសរុប (net worth mentality)។ 

មនុស្សចំណូលនិយម គឺអ្នកដែលផ្តោតលើចំណូលនិងប្រាក់ខែ។ 

សំរាប់គាត់៖ អ្នកមាន = ចំណូលខ្ពស់។ 

ដូច្នេះគាត់រកវិធីធ្វើយ៉ាងណាបង្កើនចំណូលខ្លួនឯង ដោយការបើករកស៊ីបន្ថែម ធ្វើការបន្ថែម និងឧស្សាហ៍ហក់លោតដូរកន្លែងការងារទៅកន្លែងដែលមានប្រាក់ខែខ្ពស់ជាដើម។ ឧទាហរណ៍ដូចជាពេលម៉ាក់អ្នកមករអ៊ូៗជិតត្រចៀក ប្រាប់ថាមានបងជីដូនមួយម្នាក់ធ្វើការបានឡើងប្រាក់ខែដល់ ៧០០ ដុល្លារក្នុងមួយខែហើយ ម៉េចបានអ្នកនៅតែបានតែ ៣០០ អ៊ីចឹង? នេះបង្ហាញថា ម៉ាក់អ្នកកំពុងនិយមចំណូលហើយ ព្រោះគាត់គិតថា ដោយសារលុយប្រាក់ខែ ៧០០ ដុល្លារនេះមានន័យថា បងជីដូនមួយមានជាងអ្នកហើយ! 

ឯមនុស្សនិយមតំលៃខ្លួនសរុបវិញ គាត់មិនត្រឹមតែផ្តោតលើចំណូលទេ តែក៏ផ្តោតខ្លាំងស្មើគ្នាលើចំណាយ និងប្រាក់សន្សំផងដែរ។ 

អ៊ីចឹងសំរាប់គាត់៖ អ្នកមាន = ចំណូលខ្ពស់ – ចំណាយទាប = លុយសន្សំច្រើន។ 

ឥលូវដើម្បីស្រួលយល់ យើងអាចដាក់មនុស្សពីរប្រភេទនេះផ្ទឹមគ្នាតែម្តង។ ទីមួយគឺមនុស្សម្នាក់ដែលរកលុយបានដល់ទៅមួយលានដុល្លារក្នុងមួយខែ។ ស្តាប់ទៅដឹងតែម្នាក់ហ្នឹងអ្នកមានតែម្តង! តែក្រោយមកយើងបានព័ត៌មានបន្ថែមថា គាត់ម្នាក់ហ្នឹងក៏ចាយអស់មួយលានដុល្លារក្នុងមួយខែផងដែរ ដល់ចុងឆ្នាំម្តងៗ គឺគាត់គ្មានសល់លុយមួយរៀលនោះឡើយ! 

ចំណែកឯមនុស្សទីពីរវិញ គេរកបានតែ ៧០០ ដុល្លារក្នុងមួយខែនោះទេ។ ស្តាប់ទៅមិនសមជាអ្នកមានជាងមនុស្សទីមួយទេ។ តែអ្នកទីពីរចំណាយតែមួយខែ ២០០ ដុល្លារប៉ុណ្ណោះ ហើយសន្សំបាន ៥០០ ក្នុងមួយខែ។ ដល់ចុងឆ្នាំ គាត់មានលុយនៅសល់ ៦០០០ ដុល្លារអាចយកទៅរកស៊ី ឬបណ្តាក់ទុកផ្សេងៗបាន! 

ចុងឆ្នាំ ម្នាក់មានសូន្យដុល្លារ ម្នាក់មាន ៦០០០ ដុល្លារ តើអ្នកណាមានជាង? 

ទំលាប់បំប៉ោងការរស់នៅ ដែលជាមូលហេតុធ្វើឲ្យកាបូបលុយយើងធូរស្ពេត


Braka Tum

590 Blog posts

Comments