សៀង ចន្ធា ​ប្ដេជ្ញាចិត្ត​ជួយ​ក្រុម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ពាន​ទាំង​៣ ​ឆ្នាំ​២០២១

សៀង ចន្ធា ​ប្ដេជ្ញាចិត្ត​ជួយ​ក្រុម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ពាន​ទាំង​៣ ​ឆ្នាំ​២០២១

ក្នុង​រដូវ​កាល​ ២០២១ បឹង​កេត នឹង​មាន​ភារកិច្ច​លេង​ពាន​ចំនួន ៣ គឺ​ លីគ​កំពូល​កម្ពុជា, Hun Sen Cup និង AFC Cup ។ ​

ប្រភព បឹង​កេត​

​ក្នុង​​ការ​ប្រកួត​​ពាន​ទាំង​បី ចន្ធា បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​​ឲ្យ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ។ បើ​មើល​ទៅ​លើ​​សមត្ថភាព​កីឡាករ​ យុវជន​វ័យ ១៨ ឆ្នាំ​រូប​នេះ​មើល​ឃើញ សម្រាប់​សមត្ថភាព​កីឡាករ​កម្ពុជា ក្រុម​របស់​គេ​នៅ​ស្ទើរ​បន្តិច ដោយសារ​សមាជិក​ក្រុម​សម្បូរ​​ទៅ​ដោយ​យុវជន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គេ​នៅ​តែ​សង្ឃឹម​ថា ​ក្រុម​របស់​គេ និង​ធ្វើ​បាន​ល្អ​សម្រាប់​រដូវ​កាល​ក្រោយ។

​សៀង ចន្ធា កើត​​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០០២ មាន​ស្រុក​កំណើត​នៅ​ភូមិ​២ ឃុំ ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង។ ​គេ​មាន​បង​ប្អូន ៤ នាក់​ និង​ជា​កូន​ពៅ​ក្នុង​គ្រួសារ។ ការ​សិក្សា​របស់​គេ​នៅ​ពេល​ហាត់​នៅ​បាទី​គឺ​ចន្លោះ​ឆ្នាំ​​២០១៤-២០១៩ ​នៅ​​វិទ្យាល័យ​ សុខ អាន បាទី ខេត្ត​តាកែវ ៕ ​​​​​​​​​


FAN MOBIL_LEGENDs

259 Blog posts

Comments