វដ្ដកោសិកា
- -វដ្ដកោសិកាមានពីដំណាក់កាលគឺ ចន្លោះវគ្គ + ចំណែកកោសិកា
-ចំណែកសិកាមានពីដំណាក់កាលគឺ មីតូស + ចំណែកស៊ីតូប្លាស។
- វដ្ដកោសិកាជារយះពេលដែលកោសិកាលូតសាស់ និង ចែកខ្លួន។
ក. ចន្លោះវគ្គ
- ជាវគ្គដែលលូតលាស់ដើម្បីត្រៀមចែកខ្លួន
- ចន្លោះវគ្គមានរយៈពេលវែង
- កោសិកាមានសកម្មភាពខ្លាំងក្លា
- កោសិកាបំលែងឯកទេសដើម្បីបំពេញមុខងាផ្សេងៗ
- ណ្វៃយ៉ូសំយោគ ARN ប្រូតេអ៊ីន និង តំលើងទ្វេADN ។
គួរដឹងៈ ចន្លោះវគ្គមានបីវគ្គ៖
- វគ្គG1៖ កោសិកាកើនមាឌ និង លូតលាស់យ៉ាងរហ័ស។
- វគ្គS៖ ស្វ័យតំលើងទ្វេ ADN ។
- វគ្គG2៖ វាមានរយះពេលខ្លី ហើយវាជាវគ្គដែលកោសិកាលូតលាស់ដើម្បីត្រៀមធ្វើចំណែក។
ខ. វគ្គផ្សេងៗនៃមីតូស
- បន្ទាប់ពីចន្លោះវគ្គគឺជាវគ្គផ្សេងៗរបស់មីតូស
- មីតូសចែកជា ៤ វគ្គ ប្រូផាស មេតាផាស អាណាផាស តេឡូផាស
+ប្រូផាស
- មានរយៈពេលវែងជាគេ ១៥ - 60 នាទី។
- ក្រូម៉ាទីនរួញខ្លីហើយបំប្លែងទៅជាក្រូម៉ូសូម ដែលមានរាងជាកូនដំបងខ្លី ងាយចាប់ពណ៌ណាស់។
- ការរួញខ្លីនៃក្រូម៉ូសូមប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗ រហូតដល់ចុងវគ្គប្រូផាស។
- ក្នុងពេលនោះក្រូម៉ូសូមនិមួយៗប្រះតាមបណ្ដោយ បង្កឡើងដោយក្រូម៉ាទីត ២ (ក្រូម៉ាទីតទាំងពីរនេះជាផលបានមកពីការតំលើងទ្វេ ADN )។
- ក្រូម៉ាទីតទាំងពីរ ភ្ជាប់គ្នាដោយចំណុចមួយដែលមិនងាយចាប់ពណ៌ដែលគេហៅថា សង់ត្រូមែ។
- ភ្នាសណ្វៃយ៉ូ និង នុយក្លេអូលរលាយបាត់។
- ត្រយ៉ូងអាក្រូម៉ាទិចកើតមានឡើងនៅចន្លោះប៉ូលទាំងពីរនៃកោសិកា។
+មេតាផាស
- វគ្គនេះមានរយៈពេលខ្លីត្រឹមតែ ២ ទៅ ៣ នាទី
- ក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅក្នុងប្លង់តែមួយ បង្កើតបានជាបន្តះអេក្វាទ័។
- ត្រយ៉ូងអាក្រូម៉ាទិចកើតពីសរសៃពីរបែបៈ សរសៃប៉ូលដែលភ្ជាប់ប៉ូលមួយទៅកាន់ប៉ូលមួយទៀត និង សរសៃក្រូម៉ូសូមដែលភ្ជាប់សង់ត្រូមែទៅកាន់ប៉ូល។
- សង់ត្រូមែនៃក្រូម៉ូសូម និមួយៗភ្ជាប់ខ្លួនទៅ និង សរសៃក្រូម៉ូសូម
- ក្នុងវគ្គនេះក្រូម៉ូសូមលេចរូបរាងច្បាស់ជាងវគ្គផ្សេងៗដូចនេះគេអាចកំណត់ចំនួន និង រូបរាងក្រូម៉ូសូមបាន។
+អាណាផាស
- វគ្គនេះមានរយៈពេលខ្លី ២ទៅ ៣នាទី
- សរសៃក្រូម៉ូសូម(កើតពីប្រូតេអ៊ីន) ភ្ជាប់សង់ត្រូមែទៅកាន់ប៉ូលទាំងពីរ រួចខិតទៅកាន់ប៉ូលរាងខ្លូន។
- សង់ត្រូមែចែកជាង់ត្រូមែកូនពីរ ដែលធ្វើអោយក្រូម៉ាទីតបងប្អូនបែកចេញពីគ្នា ធ្វើដំណើទៅកាន់ប៉ូលផ្ទុយគ្នានៃកោសិកា។
- ក្រូម៉ូសូមនិមួយៗមាន ក្រូម៉ាទីតតែមួយ។
- វគ្គនេះត្រូវបានបញ្ជប់នៅពេលដែលក្រូម៉ូសូមធ្វើដំណើដល់ប៉ូល ហើយឈប់ធ្វើចលនា។
- នៅប៉ូលនិមួយៗមាន ចំនួនក្រូម៉ូសូម ស្មើៗគ្នា ហើយក៏ស្មើទៅនិងក្រូម៉ូសូមក្នុងកោសិកាមេដែរ។
+តេឡូផាស
- កំនណ្វៃយ៉ូកើតឡើងនៅត្រង់ក្រុមក្រូម៉ូសូមកូននិមួយៗ។
- នៅប៉ូលនិមួយៗមានក្រូម៉ូសូមកូនគរលើគ្នា ហើយរលាក្លាយទៅជាក្រូម៉ាទីនវិញ(ក្រូម៉ាទីនបាត់រូបរាងបន្តិចម្ដងៗ)។
- ត្រយ៉ូងអាក្រូម៉ាទិចរលាយបាត់។
- ភ្នាសណ្វៃយ៉ូ និង នុយក្លេអូលកើតឡើងវិញ។
- ណ្វៃយ៉ូបញ្ចប់ការធ្វើចំណៃកដូចនេះកោសិកាហាក់បីដូចមានណ្វៃយ៉ូកូនពី។
គ. ចំណែកស៊ីតូប្លាស
*ចំពោះកោសិកាសត្វៈ
- ចំណែកស៊ីតូប្លាសប្រព្រឹត្តទៅដោយការស្ដួចកណ្ដាលនៅចន្លោះណ្វៃយ៉ូទាំងពីរ ដែលបង្កើតបានកោសិកាកូន២។
*ចំពោះកោសិការុក្ខជាតិៈ
- ចំណែកស៊ីតូប្លាសប្រព្រឹត្តទៅដោយមានកំនភ្នាសសៃលុយឡូសនៅចន្លោះកណ្ដាលនៃណ្វៃយ៉ូកូនទាំង២ក្នុងប្លង់អេក្វាទ័រដែលគេហៅថា បន្ទះកោសិកា។
- នៅចុងវគ្គតេឡូផាសគេបានកោសិកាកូន២
- ថង់ស៊ីតូប្លាសដែលមានប្រភពពីឧបករណ៍កុលស៊ីធ្វើដំណើចុះពីប៉ូលទៅតំបន់អេក្វាទ័រ។
- ថង់ទាំងនោះរលាយចូលគ្នាបង្កើតបានជាបន្ទះកោសិកា
- បន្ទះកោសិកាលូតវែងរហូតដល់ភ្នាសស៊ីតូប្លាសដើម្បីបានកោសិកាកូនពីរ
- បន្ទាប់មកវាបញ្ចេញប៉ូលីសាការីតដែលជាសញ្ញាក្នុងការបង្កើតភ្នាសគ្រោង
- ភ្នាសគ្រោងនេះរឹងមាំដោយសាការបន្ថែមសរសៃសែលុយឡូស