ស្លែព្រៃ

ស្លែព្រៃ ជារុក្ខជាតិគ្មានសរសៃនាំ

ស្លែព្រៃ

១- សរីរាង្គលូតលាស់

-  មានដើម

-  ស្លឹកជាច្រើន

-  រីសូអ៊ីតមាននាទីស្រូបទឹកពីដីតាមរយៈអូស្មូស

-  ប៉ុន្តែដើម និង ស្លឹកទាំងនេះមិនមែនពិតប្រាកដទេ

-  វាជារុក្ខជាតិដែលគ្មានសរសៃនាំ 

២- ការចិញ្ចឹមជីវិត

-  វាស្រូបទឹកតាមរីសូអ៊ីតតាមអូស្មូសឡើងពីកោសិកាមួយទៅកោសិកាមួយទៀតឡើងទៅដើម និង ស្លឹក

-  វាអាចរស់នៅកន្លែងដែលស្ងួត និង ភាពត្រជាក់បានយ៉ាងខ្លាំង

-  វាអាចរស់នៅក្នុងជីវិតក្រាំងបាន នៅពេលមានភ្លៀងធ្លាក់ភ្លៀមធ្វើអោយវាអាចរស់នៅភ្លាម ហេតុនេះហើយទើបធ្វើអោយវាអាច់រស់នៅពេញភពផែនដី

៣- ការបន្តពូជ

    ក) ការបង្កកំណើត

-  ស្លែព្រៃមានភេទពីរ គឺដើមឈ្មោលដែលនៅខាងចុងមានអង់តេរីឌីពេញដោយអង់តេរ៉ូសូអ៊ីត និង ដើមញីដែលនៅខាងចុងមានអាកេកូន(មានកវែង) ដែលមានអូអូស្វ៊ែ

-  កាលណាមានភ្លៀងធ្លាក់ អង់តេរីឌីបើកបញ្ចេញអង់តេរ៉ូស៊ូអ៊ីតហែលទៅក្នុងទឹកហែលទៅរកអាកេកូន ហើយជួបអូអូស្វ៊ែ ការបង្កកំណើតចាប់ផ្ដើមបង្កើតបានជាស៊ីកូត

-  ស៊ីកូតនោះលូតលាស់ក្នុងអាកេកូនបង្កើតបានជាស្ប៉រ៉កូនមួយ ដែលផ្ទុកស្ប៉ជាច្រើន។


E-Bio Cambodia

21 Blog posts

Comments