៤យ៉ាង កាត់បន្ថយស្រេ្តស បានឆាប់រហ័ស

ស្រ្តេស ឬ ភាពតានតឹងអារម្មណ៍ កើតឡើងដោយសារតែ ការរវល់នឹងការងារច្រើនពេក គិតច្រើនពេក

 

១. ស្រែកឱ្យខ្លាំងៗ៖ ការសើច ឬ ស្រែកខ្លាំងៗ ចេញមកក្រៅ អាចជួយកាត់បន្ថយស្រ្តេស
បានយ៉ាងឆាប់រហ័ស ជំរុញឱ្យអ្នកមានអារម្មណ៍ថា បានធូរស្បើយភ្លាមៗ សូមសាកល្បងធ្វើ
តាមការណែនាំនេះ នៅពេលអ្នកកំពុងមានអារម្មណ៍ធុញថប់បែបនេះ។

២. ចេញក្រៅ៖ នៅពេលដែលមានអារម្មណ៍ ស្រ្តេសខ្លាំង  អ្នកគួរចេញទៅខាងក្រៅ ដើម្បី
ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយមិត្តភក្តិ ឬ ជជែកគ្នាលេងពីបញ្ហាអ្វីមួយ។ ជាពិសេស
វាថែមទាំង ជួយអ្នកឱ្យមើលឃើញនូវទិដ្ឋភាពថ្មីៗ ស្រស់ប្លែក និង ជួយឱ្យអ្នកមានអារម្មណ៍
ថាបានធូរស្បើយ ប្រសើរឡើង។

៣. ដកដង្ហើមមួយៗ វែងៗ៖ ភាពតានតឹង ឬ អារម្មណ៍ធុញថប់គឺពេលខ្លះធ្វើឱ្យអ្នកមាន
សភាពតឹងទ្រូងដើម្បីដោះស្រាយបញ្ហានេះ។ ដំបូងអ្នកត្រូវ ដកដង្ហើមយឺតៗ មួយៗ វែងៗ
តិចៗ រួចបន្ធូរអារម្មណ៍របស់អ្នក  បន្តិចម្តងៗ ធ្វើបែបនេះ ៣ ទៅ ៤ដង ឬបន្តធ្វើរហូតដល់
អ្នកមានអារម្មណ៍ថាបានធូរស្បើយ។

៤. ហាត់កីឡា៖ ការធ្វើសកម្មភាពរាងកាយ  គឺជាវិធីដ៏ល្អមួយ  ដើម្បីឱ្យខ្លួនប្រាណរបស់
អ្នកបានបញ្ចេញញើស និង ជាតិកខ្វក់មួយចំនួន   នៅក្នុងខ្លួនដែលអាចកាត់បន្ថយអ័រម៉ូន
ស្រេ្តសនិងធ្វើឱ្យចលនាសាច់ដុំ    របស់អ្នកដើរបានស្រួល និង ធ្វើឱ្យអ្នកមានអារម្មណ៍រីក
រាយ ស្រស់ថ្លា និង មាន
ភាពជឿជាក់៕


Dok Rina

15 Blog posts

Comments