ក្រុមហ៊ុន ស៊ូ កុង ប្រគល់គ្រឿងចក្រជាង ២០០ គ្រឿងអបអរការផ្តូរទីតាំងថ្មី របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន

ក្រុមហ៊ុន ស៊ូ កុង ប្រគល់គ្រឿងចក្រជាង ២០០ គ្រឿងអបអរការផ្តូរទីតាំងថ្មី របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូ

នៅព្រឹកថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២១ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធអគារថ្មីរបស់ខ្លួន ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកទេសរដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការជាច្រើនរូបទៀត។

នៅក្នុងពិធីនោះផងដែរ លោក Wu Lei អគ្គនាយកក្រុមហ៊ុន ស៊ូ កុង (ខេមបូឌា) អេនជីនារីង មេឃែនីខល (XCMG(Cambodia)Engineering Mechanical Co. ,Ltd.) ធ្វើការប្រគល់គ្រឿងចក្រចំនួន ២០៥ គ្រឿងជូនក្រសួងសាធារណៈការនិងដឹកជញ្ជូន។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឱ្យដំណើរការផ្លូវនៅទីតាំងស្ពានអាកាសចោមចៅចំនួន ២ ខ្សែបន្ថែមទៀត រួមមានផ្លូវពង្រីកជាង ២ គីឡូម៉ែត្រនិងផ្លូវក្រោមដីទីពីរប្រវែង ៤៥៨ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


Braka Tum

590 Blog posts

Comments