តើការទទួលទានភេសជ្ជៈប៉ូវកម្លាំងជាប្រចាំថ្ងៃ វាល្អដែរឬទេសម្រាប់សុខភាព?

តើការទទួលទានភេសជ្ជៈប៉ូវកម្លាំងជាប្រចាំថ្ងៃ វាល្អដែរឬទេសម្រាប់សុខភាព?

ភេសជ្ជៈប៉ូវកម្លាំងអាចជួយបង្កើនដំណើរការរាងកាយ និងជម្រុញខួរក្បាលឱ្យមានប្រសិទ្ធិភាពក្នុងការចងចាំនៅពេលអ្នកបានទទួលទានវា។ អ៊ីចឹងហើយ មនុស្សមួយចំនួននិយមទទួលភេសជ្ជៈប៉ូវកម្លាំងជាញឹកញាប់ ដោយមិនសូវបានគិតពីសំណួរមួយថាតើទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន វាល្អឬមិនល្អដល់សុខភាពរបស់ខ្លួនឯង?

មុននឹងសម្រេចចិត្តផឹកភេសជ្ជៈប៉ូវកម្លាំង សូមអ្នកគួរពិចារណាពីហានិភ័យដែលបង្កដោយវាជាមុនសិន។ ខាងក្រោមនេះ ជាគុណវិបត្តិដែលបង្កដោយការផឹកភេសជ្ជៈប៉ូវកម្លាំងញឹកញាប់ពេក៖

១. អត្រាចង្វាក់បេះដូងកើនឡើង៖ ភេសជ្ជៈប៉ូវកំលាំងត្រូវបានគេពេញនិយមក្នុងចំណោមបុរសវ័យក្មេង ហើយតាមការសិក្សាត្រូវបានគេរកឃើញថាមានភាពមិនប្រក្រតីនៃចង្វាក់បេះដូងចំពោះអ្នកផឹកភេសជ្ជៈប៉ូវកម្លាំង ទាំងដែលគាត់មិនមានបញ្ហាបេះដូងទាល់តែសោះ។

២. ឈឺក្បាល៖ ជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកំលាំងអាចបណ្តាលឱ្យឈឺក្បាលបាន។

៣. គេងមិនលក់៖ ការគេងមិនលក់អាចត្រូវបានគេរកឃើញចំពោះអ្នកដែលផឹកភេសជ្ជៈប៉ូវកម្លាំង។

៤. ការផ្លាស់ប្តូរអាកប្បកិរិយា៖ ក្មេងជំទង់ជាពិសេសក្មេងស្រីអាចបង្ហាញពីការផ្លាស់ប្តូរបុគ្គលិកលក្ខណៈឬអាកប្បកិរិយារបស់ខ្លួនព្រោះតែមានការទទួលទានជាតិកាហ្វេអ៊ីនដែលមានក្នុងភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។

៥. ការពុកធ្មេញ៖ ភេសជ្ជៈប៉ូវកម្លាំងមានសក្តានុពលក្នុងការធ្វើឱ្យធ្មេញពុក ឬប្រហោងធ្មេញដោយសារវាមានផ្ទុកសារជាតិស្ករខ្ពស់។

៦. ការថប់អារម្មណ៍៖ សារជាតិកាហ្វេអ៊ីន, ហ្ការ៉ាណា(Guarana), យ៉ិនស៊ិន និង Ginkgo Biloba ដែលមាននៅក្នុងភេសជ្ជៈប៉ូវកម្លាំងជាច្រើនប្រភេទអាចបង្កឱ្យមានការថប់អារម្មណ៍។


Braka Tum

590 Blog posts

Comments