កាន់តែផ្តល់សម្ពាធ កាន់តែឆ្ងាយពីគោលដៅ

កាន់តែផ្តល់សម្ពាធ កាន់តែឆ្ងាយពីគោលដៅ

តើអ្នកដឹងទេ ពេលខ្លះការកំណត់គោលការណ៍ឬ Rule របស់ខ្លួន អាចជាសម្ពាធមួយយ៉ាងធំដាក់លើខ្លួនឯង។ ពិតណាស់យើងស្អប់ពីការរងសម្ពាធពីអ្នកដទៃ ប៉ុន្តែបែរជាយើងខ្លួនឯងដាក់សម្ពាធខ្លួនឯងទៅវិញ។ ជាក់ស្តែងក្នុងស្ថានភាពខ្លះ អ្នកដាក់សម្ពាធខ្លួនឯងតាមរយៈការប្រើពាក្យកំណត់ផែនការ ពោលគឺកំណត់គោលដៅប្រាកដប្រជាពេក តឹងរ៉ឹងពេកឬក្រឹតក្រមពេក។ឧទាហរណ៍៖ អ្នកបានរៀបចំផែនការរៀនរបស់ខ្លួនឯងថា «កិច្ចការសាលាមួយនេះ ខ្ញុំ«នឹងត្រូវ»បញ្ចប់វានៅសប្តាហ៍ក្រោយឲ្យបាន ឬរៀងរាល់ម៉ោង៨យប់ ខ្ញុំ«នឹងត្រូវ»រៀនបន្ថែមមុខវិជ្ជាគណិតវិទ្យា»។ តែចុងក្រោយ អ្នកមិនបានធ្វើវាទៅតាមអ្វីដែលបានគ្រោងទុកឡើយ ហើយវាធ្វើឲ្យអ្នកពិតជាមានអារម្មណ៍ថាមានកំហុស បន្ទោសខ្លួនឯង ហើយអ្វីទាំងនេះនឹងក្លាយជាសម្ពាធក្នុងខ្លួន។ ច្បាស់ណាស់ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អអំពីវា ហើយអ្នកនឹងមើលឃើញខ្លួនឯងជាមនុស្សបរាជ័យ។


Braka Tum

590 Blog posts

Comments