អត្ថប្រយោជន៍​ ៩យ៉ាងនៃការយំផ្តល់ដល់សុខភាពដែលអ្នកមិនបានដឹង

អត្ថប្រយោជន៍​ ៩យ៉ាងនៃការយំផ្តល់ដល់សុខភាពដែលអ្នកមិនបានដឹង

ការយំគឺជាសកម្មភាពទូទៅរបស់មនុស្ស ប៉ុន្តែហេតុអ្វីបានជាមនុស្សយំ? អ្នកស្រាវជ្រាវបានរកឃើញថា ការយំអាចផ្តល់ជាប្រយោជន៍ដល់រាងកាយនិងសតិអារម្មណ៍របស់អ្នក ហើយអត្ថប្រយោជន៍ទាំងនេះផ្តល់ឱ្យដល់មនុស្សគ្រប់គ្នា សូម្បីទារកក៏ទទួលបានផលល្អពីការយំផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៩យ៉ាងដែលបានមកពីការយំ៖១. បន្សាបជាតិពុលក្នុងខ្លួន៖ ទឹកភ្នែកមានបីប្រភេទផ្សេងៗគ្នា, reflex tears (ការពារកំទិចកំទីដូចជាផ្សែងនិងធូលីចេញពីភ្នែករបស់អ្នក), continuous tears (ធ្វើឱ្យភ្នែករបស់អ្នកមានសំណើមនិងជួយការពារពួកគេពីការឆ្លងមេរោគផ្សេងៗ) និង emotional tears (បញ្ចេញអរម៉ូនស្ត្រេសនិងជាតិពុលផ្សេងៗទៀត)។ 

២. ជួយធ្វើឱ្យខ្លួនឯងធូរស្បើយ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការយំធ្វើឱ្យប្រព័ន្ធប្រសាទប៉ារ៉ាស៊ីត (parasympathetic nervous system) ដែលជួយឱ្យរាងកាយរបស់អ្នកសម្រាកពីភាពនឿយហត់បាន។

៣. បន្ថយ​ភាព​តានតឹង៖ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ណែនាំ​ថា ការ​យំ​អាច​ជួយ​ធ្វើ​ឲ្យ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​យើង​វិល​ទៅ​រក​ស្ថានភាព​ធម្មតា​វិញ ដូច្នេះ​វា​អាច​ជួយ​យើង​ឲ្យ​មាន​ភាព​ធូរស្បើយ​ពី​ភាព​តានតឹង ។

៤. ធ្វើឱ្យ​អារម្មណ៍ល្អ​ឡើង​វិញ៖​ ការយំបង្កើតឱ្យមានខ្យល់ដង្ហើមជាច្រើន ហើយការដកដង្ហើមនេះ នឹងមានខ្យល់ត្រជាក់ជាមួយដែលអាចជួយគ្រប់គ្រងនិងបន្ថយសីតុណ្ហភាពនៃខួរក្បាលរបស់អ្នក។ ជាលទ្ធផលអារម្មណ៍របស់អ្នកនឹងមានអារម្មណ៍ធូរស្រាលបន្ទាប់ពីការយំ។

៥. បង្ហាញអារម្មណ៍ខ្លួនឯង៖ ការយំអាចជួយបង្ហាញពីភាពត្រូវការការគាំទ្រពីអ្នកដទៃនៅពេលអ្នកជួបបញ្ហា។


Braka Tum

590 Blog posts

Comments