គុណវិបត្តិ ៨យ៉ាងនៃការផឹកស្រាបៀរដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព

គុណវិបត្តិ ៨យ៉ាងនៃការផឹកស្រាបៀរដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព

មុនពេលអ្នកឈានចាប់កាន់កែវស្រាបៀរ សូមប្រាកដថាអ្នកត្រូវអានពីគុណវិបត្តិសំខាន់ៗនៃការផឹកស្រាបៀរជាមុនសិន។ សូមចាំថាការផឹកស្រាបៀរ​ហួស​ប្រមាណ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​នោះ​ទេ​ ថែម​ទាំង​ផ្ដល់​នូវ​គុណវិបត្ដិ​មួយ​ចំនួន​ដល់​សុខភាព​ ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ​ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់អ្នកដទៃ បង្ក​បញ្ហា​សព្វ​បែប​យ៉ាង​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ ប្រើអំពើ​ហិង្សា​​​ក្នុង​គ្រួសារ​ ។ល។ ក្នុងអត្ថបទនេះ នឹងសរសេររៀបរាប់ប្រាប់ពីគុណវិបត្តិ ៨យ៉ាងដែលបង្កដោយការផឹកស្រាបៀរ៖១. ស្រាបៀរពេញដោយកាឡូរី៖ ស្រាបៀរមួយកំប៉ុងអាចផ្ទុកបាន ៣០០កាឡូរីដែលស្មើនឹងការញ៉ាំដំឡូងបំពងរបស់McDonald។ ហើយនេះប្រភពនៃការឡើងទម្ងន់ ក្បាលពោះនិងទំហំចង្កេះរបស់អ្នក។

២. ស្រាបៀរធ្វើឱ្យអ្នកញៀន៖ ស្រាបៀរញៀនដូចគ្រឿងអាល់កុលផ្សេងទៀតដែរ ដូច្នេះវាអាចធ្វើឱ្យអ្នកបាត់បង់ការគ្រប់គ្រងខ្លួនឯងបាន។

៣. ការចំណាយមិនបានការទៅលើស្រាបៀរ៖ ទោះបីស្រាបៀរមួយកំប៉ុងអាចមានតម្លៃថោក ជាងគ្រឿងអាល់កុលដទៃទៀតមែន ប៉ុន្តែមិនមានន័យថាអ្នកកំពុងជួយតុល្យភាពធនាគាររបស់អ្នកទេ ទម្លាប់ផឹកស្រាបៀរជាប្រចាំអាចធ្វើឱ្យអ្នកខាតបង់ប្រាក់រាប់រយឬរាប់ពាន់ដុល្លារក្នុងមួយឆ្នាំ។


Braka Tum

590 Blog posts

Comments