គ្មានជីវិតណាដែលកើតទុក្ខរហូតនោះទេ

គ្មានជីវិតណាដែលកើតទុក្ខរហូតនោះទេ

ជីវិតមិនអាចកើតនូវសេចក្តីទុក្ខគ្រប់ពេលវេលារាប់សិបខែឆ្នាំនោះទេ ព្រោះជីវិតតែងមានរឿងល្អ និងរឿងអាក្រក់ដូច្នេះឯង។ យើងត្រូវចេះធ្វើអារម្មណ៍ឱ្យល្អ ដើម្បីអាចមានថាមពលធ្វើការងារផ្សេងៗបានដោយជោគជ័យ ឬ ដើម្បីរិះគិតរកវិធីក្នុងការរំដោះខ្លួនចេញពីសេចក្តីទុក្ខឱ្យទាល់តែបាន ដោយមិនត្រូវឱ្យវាមករុំព័ទ្ធជីវិតដ៏ស្រស់ស្អាតរបស់យើងនោះទេ។ប្រសិនបើយើងចេះតែកើតទុក្ខទៅតាមស្ថានការណ៍ដែលអាក្រក់ៗ យើងច្បាស់ជាអាចស្លាប់នៅថ្ងៃណាមួយជាមិនខានទេ។ ហើយយើងក៏មិនអាចដេកនៅរង់ចាំសេចក្តីស្លាប់នោះដែរ គឺត្រូវរកវិធីណាក៏ដោយដើម្បីអាចរស់នៅបន្តទៀតបាន។

 


Braka Tum

590 Blog posts

Comments