ភាពជោគជ័យមិនមែនងាយស្រួលដូចដែលអ្នកមើលឃើញឡើយ ទម្រាំក្លាយជាមនុស្សជោគជ័យម្នាក់ត្រូវឆ្លងកាត់រឿងជាច្រើន តែសម្រាប់អត្ថបទខាងក្រោមនេះនឹងបង្ហាញគន្លឹះខ្លះដែលជួយឲ្យអ្នកស្វែងរកពន្លឺនៃភាពជោគជ័យបានខ្លះ ៖
១. សួរសំណួរខ្លួនឯង ៖ ហេតុអីអ្នកត្រូវជ្រើសរើសកន្លែងនេះសម្រាប់ជីវិត? តើអ្នកពេញចិត្តក្នុងការរស់នៅបែបនេះមែនទេ? អ្នកត្រូវសួរខ្លួនឯងឲ្យបានច្រើនដង ព្រោះពេលនោះអ្នកនឹងដឹងថាអ្នកត្រូវការអ្វីឲ្យពិតប្រាកដក្នុងជីវិត
២. រៀបចំអ្វីដែលអ្នកត្រូវមានសម្រាប់ដំណើរជីវិត ៖ បើអ្នកចង់បោះជំហានទៅមុខទៀតតើអ្នកត្រូវការអ្វីខ្លះ? បើអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់អ្នកត្រូវពង្រឹងបន្ថែមទៀត បើអ្នកមិនចេះអ្នកត្រូវរៀនបន្តទៀត បើអ្នកខ្វះភាពក្លាហានអ្នកត្រូវខំធ្វើយ៉ាងណាដុះខាត់ខ្លួនឯងឲ្យរឹងមាំទៀត។ ទាំងនេះហើយជាអ្វីដែលអ្នកត្រូវធ្វើ។