​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា

​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា

ភាព​ជោគជ័យ​មិន​មែន​ងាយស្រួល​ដូច​ដែល​អ្នក​មើល​ឃើញ​ឡើយ ទម្រាំ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ម្នាក់​ត្រូវ​ឆ្លង​កាត់​រឿង​ជា​ច្រើន តែ​សម្រាប់​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​គន្លឹះ​ខ្លះ​ដែល​ជួយ​ឲ្យ​អ្នក​ស្វែង​រក​ពន្លឺ​នៃ​ភាព​ជោគជ័យ​បាន​ខ្លះ ៖

១. សួរ​សំណួរ​ខ្លួន​ឯង ៖ ហេតុ​អី​អ្នក​ត្រូវ​ជ្រើស​រើស​កន្លែង​នេះ​សម្រាប់​ជីវិត? តើ​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​រស់​នៅ​បែប​នេះ​មែន​ទេ? អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ដង ព្រោះ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី​ឲ្យ​ពិត​ប្រាកដ​ក្នុង​ជីវិត

២. រៀបចំ​អ្វី​ដែល​អ្នក​ត្រូវ​មាន​សម្រាប់​ដំណើរ​ជីវិត​ ៖ បើ​អ្នក​ចង់​បោះ​ជំហាន​ទៅ​មុខ​ទៀត​តើ​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ? បើ​អ្នក​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​អ្នក​ត្រូវ​ពង្រឹង​បន្ថែម​ទៀត បើ​អ្នក​មិន​ចេះ​អ្នក​ត្រូវ​រៀន​បន្ត​ទៀត បើ​អ្នក​ខ្វះ​ភាព​ក្លាហាន​អ្នក​ត្រូវ​ខំ​ធ្វើ​យ៉ាង​ណា​ដុះ​ខាត់​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​ទៀត។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។


Braka Tum

590 Blog posts

Comments