តារាចម្រៀងលោក នី រតនា និងភរិយា ចូលរួមកម្មវិធីមង្គល ហ៊ា នៅខេត្តប៉ៃលិន ស្រស់ស្អាតខ្លាំងពេក រហូតដល់ហ្វេនៗ លាន់មាត់គ្រប់គ្នា

តារាចម្រៀងលោក នី រតនា និងភរិយា ចូលរួមកម្មវិធីមង្គល ហ៊ា នៅខេត្តប៉ៃលិន ស្រស់ស្អាតខ្លាំងពេក រហូតដល់ហ្វេនៗ

តារាចម្រៀងសំលេងផ្អែម ដែលឆក់ដួងចិត្តពុកម៉ែ បងប្អូនឲ្យលង់ ស្តាប់តាមសំលេង ដ៏ក្រអួនក្រអៅ របស់លោក នី រតនា ដែលជាម្ចាស់ពាន Cambodian Idol រដូវ​កាល​ទីមួយ​ របស់​ទូរទស្សន៍​ហង្ស​មាស កំពុងតែរស់នៅយ៉ាងមានក្តីសុខ។ ក្រោយរៀបការរួច ពួកគេក៏ទទួលបានចំណងដៃពិសេស គឺកូនស្រី ដ៏គួរឲ្យស្រលាញ់ ម្នាក់ ឈ្មោះ នីវណ្ណ មែលឡានី ឬហៅថា អូនមែល។

បើយើងងាកមកមើលពីរូបសម្រស់របស់ភរិយាលោក​នី រតនាវិញ សម្រស់រឹតតែស្រស់ស្អាត ទោះបីជាមានកូនមួយក៏ពិតមែន ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកនី រតនា និងភរិយា បានអញ្ជើញទៅចូលរួមក្នុងកម្មវិធី មង្គលការរបស់ហ៊ា នៅខេត្តប៉ៃលិន កូនក្រមុំ កូនកំលោះ ពិតជាស្រស់ស្អាត និងស្រស់សង្ហាខ្លាំងណាស់ ។

ជាមួយគ្នានោះផងដែរ លោក នី រតនា ក៏បានបង្ហោះរូបភាព ថតជុំគ្នាជាមួយកូន ក្រមុំ កូនកំលោះ នៅក្នុងថ្ងៃជ័យសិរិសួស្តីនោះផងដែរ។ នៅក្នុងការបង្ហោះរូបភាពយ៉ាងស្រស់ស្អាតនោះ អមជាមួយសារយ៉ាងខ្លី ជូនពរដល់គូរស្វាមី ភរិយាថ្មី និងការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

 

Phan Sopheaktra

391 Blog posts

Comments