មេរៀនជីវិតដែលគួរចងចាំ

មេរៀនជីវិតដែលគួរចងចាំ

ពេលវេលាក្នុងមួយថ្ងៃៗកន្លងផុតទៅលឿនខ្លាំងណាស់ យប់មិនទាន់ស្រួលបួលផង ព្រឹកស្អែកថ្មីក៏ចូលមកដល់ទៀតបាត់ទៅហើយ។ មានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់ ហើយយើងត្រូវការតតាំងជាមួយវាជានិច្ច ទោះបីកំពុងស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ពិភពលោកនេះមានរឿងរ៉ាវដែលជាមេរៀន និងការចងចាំឱ្យយើងសិក្សារៀនសូត្រច្រើនសន្ធឹកសន្ធាប់។ អ្វីដែលកើតឡើងនៅថ្ងៃខាងមុខអាចជារឿងដែលយើងនឹកស្មានមិនដល់ ប៉ុន្តែនាបច្ចុប្បន្ននេះយើងគួរតែចាប់ផ្តើមស្វែងយល់បណ្តើរៗសិនក៏ប្រសើរដែរ។មេរៀនជីវិតដែលយើងបានរៀនសូត្រនាគ្រាកន្លងមក មានខ្លះធ្វើឱ្យយើងសិក្សាស្វែងយល់បានយ៉ាងសប្បាយរីករាយ ហើយចងចាំវានៅក្នុងកម្រិតដែលខ្ពស់ណាមួយ ប៉ុន្តែមេរៀនមួយចំនួនទៀតវិញអាចនឹងធ្វើឱ្យចងចាំដូចគ្នា តែចងចាំនៅក្នុងការឈឺចាប់ ហើយនឹងចងចាំវាអស់មួយជីវិតលុះថ្ងៃស្លាប់៕

អត្ថបទដោយ៖ TingTong


Braka Tum

590 Blog posts

Comments