អាមេរិកបញ្ជា ទិញវ៉ាក់សាំង បាន១០០លានដូស ទៀតពី Moderna

អាមេរិកបញ្ជា ទិញវ៉ាក់សាំង បាន១០០លានដូស ទៀតពី Moderna

បរទេស៖ យោងតាមការអះអាង របស់រដ្ឋបាលរបស់លោក Donald Trump នៅថ្ងៃនេះបានបញ្ជាក់សាជាថ្មី ថាអាមេរិក បានបន្ថែមការបញ្ជាទិញ វ៉ាក់សាំងបន្ថែមទៀត ហើយនិងបន្តការចែកចាយ របស់ខ្លនរហូតទៅដល់ ខែមិថុនា ឆ្នាំ២០២១ ហើយមកដល់ពេលនេះទឹកប្រាក់ ដែលបានចំណាយ មានទៅដល់ ៣,២ពាន់លានដុល្លារ មកហើយ។

តាមការបញ្ជាក់ របស់ទីភ្នាក់ងារគ្រប់គ្រង ជំងឺរាតត្បាត និងចំណីអាហារអាមេរិក FDA ក៏បានបញ្ជាក់ដែរថាអាមេរិកទើបតែ បានជោគជ័យ ក្នុងការបញ្ជាទិញវ៉ាក់សាំង កូវីដ១៩ ប្រមាណជា១០០លានដូសបន្ថែមទៀត ពីក្រុមហ៊ុន Moderna ផងដែរហើយ នឹងត្រៀមអនុម័ត ថវិកានៅក្នុងខែនេះ។

គួរឲ្យដឹងដែរថា FDA ទើបតែបានប្រកាសផ្តល់អជ្ញាបណ្ណជូនទៅដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ដើម្បីអាចធ្វើការចែកចាយ វ៉ាក់សាំង ក្នុងកម្រិតបន្ទាន់មួយ នៅទូទាំងសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ហើយ Moderna ដែលមាន ប្រសិទ្ធភាព៩៥ភាគរយ នោះគឺក្លាយទៅជា វ៉ាក់សាំងទី២ហើយនៅអាមេរិក ប្រសិនបើការអនុម័ត ទទួលស្គាល់សប្តាហ៍ក្រោយ ប្រព្រឹត្តទៅជោគជ័យ៕

ប្រភព៖DAP NEWS


Braka Tum

590 Blog posts

Comments