រឿងកំប្លែង៖ ដំបូន្មានពេទ្យ

រឿងកំប្លែង៖ ដំបូន្មានពេទ្យ

ស្ត្រីម្នាក់បាននាំប្តីរបស់នាងទៅមន្ទីរពេទ្យផ្នែកពិគ្រោះផ្តល់យោបល់ដល់អ្នកជំងឺដ៏ល្បីល្បាញមួយនៅទីក្រុងដើម្បីឱ្យគ្រូពេទ្យពិនិត្យ បន្ទាប់ពីប្តីរបស់នាងបានត្អូញត្អែរជារឿយពីបញ្ហាសុខភាពរបស់គាត់។ បន្ទាប់ពីការតេស្តពិនិត្យនិងយកលទ្ធផលគំរូរួចហើយ លោកគ្រូពេទ្យបានឲ្យប្តីរបស់នាងចាំនៅខាងក្រៅ ហើយហៅនាងចូលក្នុងបន្ទប់របស់ខ្លួនដើម្បីធ្វើការផ្តល់ដំបូន្មានខ្លះៗពីជំងឺរបស់ប្តីនាង។លោកគ្រូពេទ្យ៖ជំរាបសួរលោកស្រី! តាមលទ្ធផលពិនិត្យបានបង្ហាញាថាប្តីរបស់លោកស្រីកំពុងរងសម្ពាធតានតឹងដ៏យូរអង្វែងមកហើយ ការស្ថិតនៅស្ថានភាពបែបនេះ អាចបណ្តាលឲ្យគាត់ជាកើតជំងឺបេះដូងដែលអាចគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមៗបាន។

ប្រពន្ធ៖​ អ្ហាះ! នេះជំងឺរបស់ប្តីខ្ញុំ អាក្រក់ដល់ម្លឹងផងលោកគ្រូពេទ្យ!

លោកគ្រូពេទ្យ៖ បាទលោកស្រី! ប៉ុន្តែលោកស្រីកុំអាលពិបាកចិត្តអ្វី ប្រសិនបើលោកស្រីអាចអនុវត្តរឿងបីយ៉ាងខាងក្រោមនេះ ជំងឺប្តីរបស់លោកស្រីប្រាកដជាធូរស្បើយជាមិនខាន។ រឿងទី១៖« រៀងរាល់ថ្ងៃលោកស្រីត្រូវរៀបចំធ្វើអាហារសុខភាពជូនដល់គាត់»។ រឿងទី២៖ «នៅពេលដែលគាត់ចេញពីការធ្វើការងារ ហើយត្រលប់មកផ្ទះវិញ លោកស្រីត្រូវតែញញឹមដាក់រូបគាត់ ហើយជៀសវាងការប្រើសម្តីធ្ងន់ៗដែលធ្វើឱ្យគាត់ពិបាកចិត្តឬតឹងតែងក្នុងចិត្ត»។ រឿងទីបី៖ «ទាក់ទងរឿងដំណេក លោកស្រីត្រូវអនុវត្ត(រួមរ័ក្ស)ជាមួយគាត់ច្រើនដងក្នុងមួយសប្តាហ៍»។បន្ទាប់ពីឮដំបូន្មានលោកគ្រូពេទ្យហើយ ស្ត្រីម្នាក់នោះដ៏ចេញមកក្រៅបន្ទប់ពេទ្យវិញដោយទឹកមុខតានតឹងបំផុត ឃើញបែបនេះប្តីរបស់គាត់សួរគាត់ថា៖« ជំងឺរបស់ខ្ញុំធ្ងន់ធ្ងរទៅណាស់ឬ? លោកគ្រូពេទ្យនិយាយជាមួយឯងអ្វីខ្លះទៅឬ?»។​ ប្រពន្ធ៖ «គ្រូពេទ្យនិយាយថាឲ្យឯងត្រៀមខ្លួនស្លាប់ទៅ»៕ #Fun

អត្ថបទ៖ រ៉ាហ្សុី


Braka Tum

590 Blog posts

Comments
doan tien 31 w

goood

 
 
phat channa 36 w

Op nice fun