រឿងកំប្លែង៖ មនុស្សយន្តដ៏ឆ្លាតវៃ

រឿងកំប្លែង៖ មនុស្សយន្តដ៏ឆ្លាតវៃ

មានអ្នកវិទ្យាសាស្ត្រម្នាក់ បានរកគំហើញថ្មីគឺផលិតមនុស្សយន្តដែលមានការគិតដូចមនុស្ស ធ្វើការងារក្នុងផ្ទះផ្សេងៗបានដោយមិនចេះហត់ ជាពិសេសគឺតម្លៃ។ មនុស្សយន្តមួយគ្រឿងនេះស្ថិតក្រោមតម្លៃធូរថ្លៃបំផុត ដែលនរណាៗអាចមានលទ្ធភាពទិញវាយកមកប្រើប្រាស់ សម្រួលក្នុងជីវភាពប្រចាំថ្ងៃបានដែរ។ក្នុងគ្រួសារក្រីក្រលំបាកមួយ​ មានសមាជិកគ្រួសារ៣នាក់គឺពូសៅ មីងយ៉ា និងកូនប្រុសអាយុ៦ឆ្នាំ អាកុយ។ ឮដំណឹងបែបនេះមីងយ៉ារំភើបចិត្តខ្លាំងណាស់ ព្រោះរាល់ថ្ងៃនេះ គាត់ត្រូវធ្វើកិច្ចការផ្ទះតែម្នាក់ឯង គ្មាននរណាជួយសម្រួលការងារផ្ទះដល់ខ្លួនឡើយ ព្រោះប្តីរបស់ខ្លួនស្រវឹងខួបរាល់ថ្ងៃហើយ។ សាកប្រើមនុស្សយន្តនោះបាន១ខែ ស្រាប់តែមីងយ៉ាហៅបុគ្គលិកក្រុមហ៊ុនឲ្យមកយកមនុស្សយន្តនោះវិញ...

បុគ្គលិកក្រុមហ៊ុន៖ អ្នកមីង! នេះមានបញ្ហាអ្វីដែលបានជាអ្នកមីងសម្រេចចិត្តឈប់ប្រើមនុស្សយន្តដ៏ឆ្លាតវៃមួយនេះ?

មីងយ៉ា៖ លោកប្អូន និយាយត្រង់ទៅចុះ មីងក៏មិនដាច់ចិត្តពីវាដែរ! ពេលមីងបានវាក្នុង១អាទិត្យដំបូង គ្រប់យ៉ាងវាពិតជាស្រួលណាស់សម្រាប់មីង ព្រោះរាល់ការងារ កិច្ចការក្នុងផ្ទះទាំងប៉ុន្មានមានវានឹងហើយ ដែលជាអ្នកធ្វើទាំងអស់នោះ!

បុគ្គលិកក្រុមហ៊ុន៖ អ្ហា? នេះខ្ញុំបានត្រួតពិនិត្យមើលមនុស្សយន្តមួយគ្រឿងនេះដែរ តែហាក់បីមិនមានបញ្ហាអ្វីទាំងអស់ ម៉ាស៊ីននិងកម្មវិធីនៅល្អដូចថ្មី! អ្នកមីងនិយាយបែបនេះ ខ្ញុំកាន់តែឆ្ងល់ហើយ!

មីងយ៉ា៖ មីងក៏ឆ្ងល់ដែរថាមកពីអ្វី? បញ្ហានោះគឺមនុស្សយន្តនេះ វាស្អប់ប្តីរបស់មីង! ពេលឃើញប្តីរបស់មីងកាលណា វាចាប់ផ្ដើមទាញអំបោសឬដំបងអីដេញវាយ បណ្តេញគាត់ មិនឲ្យចូលក្នុងផ្ទះឡើយ!

បុគ្គលិកក្រុមហ៊ុន៖ អ្ហា? មានរឿងបែបនេះផង?


Braka Tum

590 Blog posts

Comments